រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រារព្ធព្រះរាជពិធីទក្ខិណានុប្បទាន រាប់បាត្របង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតាជាតិ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងព្រះបរមរតនកោដ្ឋគម្រប់ខួប ៩ ឆ្នាំ (១៥តុលា ២០១២- ១៥តុលា ២០២១) នៃការយាងចូលព្រះទិវង្គត

លោក ទូ សាវុធ អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រារព្ធព្រះរាជពិធីទក្ខិណានុប្បទាន រាប់បាត្របង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតាជាតិ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងព្រះបរមរតនកោដ្ឋគម្រប់ខួប ៩ ឆ្នាំ (១៥តុលា ២០១២- ១៥តុលា ២០២១) នៃការយាងចូលព្រះទិវង្គត។

សូមព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងទៅបដិសន្ធិព្រះវិញ្ញាណក្នុងព្រះបរមសុខ និងសូមជួយបីបាច់ថែរក្សាកូនចៅ ដែលជាប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានសេចក្ដីសុខចម្រើនសុភមង្គលវិបុលសុខព្រះពុទ្ធពរ៤ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត។

សូមថ្វាយព្រះរាជកុសលដែលកើតឡើងក្នុងថ្ងៃនេះថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គលសូមព្រះអង្គទាំងទ្វេបានសព្វសាធុការពរជ័យសិរីសួស្ដីវិបុលសុខមហាប្រសើរនូវព្រះពុទ្ធពរ៤ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត ។

សូមបុណ្យកុសលថ្ងៃនេះ បានដល់ប្រជាពុទ្ធបរិស័ទនិងប្រជារាស្រ្ត នៃប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវសេចក្ដីសុខសុភមង្គលវិបុលសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ-១៩ គ្រប់គ្នាសូមបានជោគជ័យសិរីសួស្ដីកុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕

អត្ថបទទាក់ទង