រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា មេឃុំកោះកាពិ បានទទួល អំណោយរបស់ក្រុមការងារគម្រោងអភិរក្សសត្វខ្លាត្រីនៅកម្ពុជា តាមរយៈ លោក តាន់ ម៉េងហ៊ួ នាយករងដែនជំរកសត្វព្រៃពាមក្រសោប (ស្នាក់ការឡាំដាំ)។

ស្រុកកោះកុង: ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំក្រុមការងាររួមមាន៖ក្រុមប្រឹក្សាឃុំ មេភូមិ១ និងកម្លាំងប្រជាការពារភូមិ ទទួលអំណោយរបស់ក្រុមការងារគម្រោងអភិរក្សសត្វខ្លាត្រីនៅកម្ពុជា តាមរយៈ លោក តាន់ ម៉េងហ៊ួ នាយករងដែនជំរកសត្វព្រៃពាមក្រសោប (ស្នាក់ការឡាំដាំ) អំណោយ ទាំងនោះរួមមាន៖ អង្ករចំនួន ១៥០ គីឡូក្រាម អាល់កុលចំនួន ០១កាន ស្មើនឹងចំនួន ៣០លីត្រ សាំងចំនួន ១កាន ស្មើនឹងចំនួន ៣០ លីត្រ ម៉ាស់ចំនួន ១០ ប្រអប់ ថ្នាំពេទ្យចំនួន១កេស ម៉ីចំនួន ០២កេសធំ ត្រីខកំប៉ុងចំនួន ២០យួរ ប្រេងឆាចំនួន ៤០ ដប ទឹកត្រីចំនួន ៤០ ដប ខ្ទឹមក្រហមចំនួន ១០ គីឡូក្រាម នំធុងធំចំនួន ០១ធុង និងនំធុងតូចចំនួន ០១ធុង សម្រាប់ផ្តល់ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌល ព្យាបាលកម្រិតស្រាលឡាំដាំ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង