រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ចើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ ជូនប្រជាពលរដ្ឋប្រភេទទី៣ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ ជូនប្រជាពលរដ្ឋប្រភេទទី៣ ដែលរងផលប៉ះពាល់ ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលការចាប់ឆ្នោតនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
ប្រជាពលរដ្ឋប្រភេទទី៣ គឺជាប្រជាពលរដ្ឋស្នើសុំសំណងគោលនយោបាយបន្ថែម មានសរុបចំនួន ៨៣១គ្រួសារ ហើយត្រូវបានរាជរដ្ឋាភិបាល ដោះស្រាយគោលនយោបាយ ជូនក្នុងមួយគ្រួសារ ដីចម្ការទំហំ ១ហិកតា។
ការចាប់ឆ្នោតយកដីឡូត៍នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋប្រភេទទី៣នេះ គឺជាការចាប់ឆ្នោតរបស់ប្រជាពលរដ្ឋប្រភេទទី៣ នៃឃុំតានូន ដែលមានចំនួន ៣៦៥គ្រួសារ។ ក្នុងចំណោមប្រជាពលរដ្ឋទាំង ៣៦៥គ្រួសារនេះ មកចាប់ឆ្នោតយកដីឡូត៍ បានចំនួន ៣៥៧គ្រួសារ និងនៅសល់ចំនួន ៨គ្រួសារ មិនទាន់បានមកចាប់ឆ្នោត៕

អត្ថបទទាក់ទង