រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទិវាគម្រប់ខួប៩ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាព្រះរាជអគ្គពុទ្ធសាសនូបត្ថម្ភក៏ខ្មែរ និងជាព្រះរាជឧត្តមបិតា នៃពុទ្ធសាសនិកពិភពលោក

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ទិវាគម្រប់ខួប៩ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ជាព្រះរាជអគ្គពុទ្ធសាសនូបត្ថម្ភក៏ខ្មែរ និងជាព្រះរាជឧត្តមបិតា នៃពុទ្ធសាសនិកពិភពលោក។

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុកស្រែអំបិល បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប៩ឆ្នាំ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម របស់ព្រះអង្គ និងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង