រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា សម្រាប់ឆ្នាំ២០២១ (តាមប្រព័ន្ធវីដេអូអនឡាញ)

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា សម្រាប់ឆ្នាំ២០២១ (តាមប្រព័ន្ធវីដេអូអនឡាញ) ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្ហាញលទ្ធផលការងាររបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថាឆ្នាំកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត ។

កិច្ចប្រជុំនេះមានគោលបំណង ១) ផ្សព្វផ្សាយសមាសភាពរបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ២) វឌ្ឍនភាពការងាររយៈពេល ៥ ឆ្នាំ (២០១៤-២០១៨) និង ៣) ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថារាជធានី ខេត្ត ៕

អត្ថបទទាក់ទង