រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ប្រគល់ជេលទឹកសម្រាប់ប្រើប្រាស់ដើម្បីទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ទាំង៧ក្រុង/ស្រុក

សាខា កក្រក កោះកុង ៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ធ្វើការប្រគល់ជែលលាងដៃ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ៧ក្រុង/ស្រុក ដែលសាខាកាកបាទក្រហមកម្ពុជាទើបនឹងទទួលបានពីទីស្នាក់ការកណ្តាល។

ក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា បាន​ពាំនាំនូវ​ប្រសាសន៍ពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក ជាពិសេសគឺ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ដ្រីអនុសាខាទាំងអស់ ដែលបានពុះពារជម្នះគ្រប់ភារកិច្ចការងារ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដើម្បីទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩។

ទន្ទឹមនឹងនេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ក៏បានជូនពរដល់មន្ដ្រីសាខា អនុសាខាអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំង៧ក្រុង/ស្រុក សូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងចៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

ជាមួយគ្នានោះ លោកប្រធាន អនុប្រធាន ឬតំណាងមន្ដ្រីអនុសាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង/ស្រុក ដែលអញ្ជើញមកទទួល ជែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សម្ភារដ៏មានសារសំខាន់នេះជាបន្ដបន្ទាប់ ដើម្បីប្រើប្រាស់ក្នុងការងារ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងតម្រូវការចាំបាច់ផ្សេងៗទៀត។

សម្ភារដែលសាខាផ្តល់ជូនអនុសាខានីមួយៗទទួលបាន ៖ជែលដបចំនួន ៣កេស (ក្នុងមួយកេសមាន១២ដប) ។

អត្ថបទទាក់ទង