រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង ទូច​ សមាជិកក្រុមប្រឹក្សាស្រុក និងលោក សុខ ភិរម្យ អអភិបាលរងស្រុកកោះកុង បានអញ្ជើញនាំយកអំណោយរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រគល់ជូនរដ្ឋបាលឃុំកោះកាពិចំនួន ៣៣៩ឈុត ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងប្រជាពលរដ្ឋ​ងាយរងគ្រោះនៅភូមិ០១ និងភូមិ០២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ យោងតាមការណែនាំ និងតាមការចាត់តាំងរបស់លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី  អភិបាល នៃគណៈអភិបាលស្រុកកោះកុង  លោក អុឹង ទូច​ សមាជិកក្រុមប្រឹក្សាស្រុក និងលោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង​ និងជាប្រធានអនុក្រុមការងារប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ ឃុំកោះកាពិ​ បានអញ្ជើញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ធ្វើការប្រគល់ជូនរដ្ឋបាលឃុំកោះកាពិចំនួន ៣៣៩ឈុត ដែលរួមមាននូវសម្ភារគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះជាមួយការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋ​ងាយរងគ្រោះនៅភូមិ០១ និងភូមិ០២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​។​

ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាពិសេស លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេសចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារជំងឺកូវីដ១៩ និងវិធានការ"៣កុំ ៣ការពារ"
របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

ក្នុងឱកាសនោះក៏មានវត្តមានចូលរួមពី​លោក ឃុន វណ្ណា  មេឃុំកោះកាពិ ក្រុមប្រឹក្សាឃុំ កម្លាំងទីស្នាក់ការលំហរសមុទ្រឡាំដាំ កម្លាំងប៉ុស្ដិ៍រដ្ឋបាលការពារព្រំដែនទឹកឡាំដាំ លោកមេភូមិ កម្លាំងប្រជាការពារទាំងពី​ភូមិសរុប១៥នាក់​។​

អំណោយនិងសម្ភារ គ្រឿងឧបភោគបរិភោគដែលទទួលបានរួមមាន​អង្ករ​២៥គីឡូក្រាម មី០១កេស ទឹកស៊ីអីវ ០១យួរ ទឹកត្រី ០១យួរ ម៉ាស់ ០១ប្រអប់ ទឹកសុទ្ធ០១ យួរ។   

អត្ថបទទាក់ទង