រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្រ្តី ០១រូប សហការជាមួយអជ្ញាធរឃុំថ្មស ស្រុកបូទុមសាគរ និងអជ្ញាធរឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ចុះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

កោះកុង,ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់លោក មាស ទុំ អនុប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស សហការជាមួយអជ្ញាធរឃុំថ្មស ស្រុកបូទុមសាគរ និងអជ្ញាធរឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ចុះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ០២នាក់។

អត្ថបទទាក់ទង