រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អាគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ

ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ 

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អាគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE ស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ។

កិច្ចប្រជុំប្រព្រឹត្តទៅនៅទីតាំងអគារប្រមូលផ្តុំកសិកផល ដោយមានការដឹកនាំសម្របសម្រួលដោយលោកស្រី ធឹម ចន្ទ័រស្មី មន្រ្តីទទួលបន្ទុកផ្នែករដ្ឋបាល និងទីផ្សាកម្មវិធី ASPIRE លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ និងសហការសម្របសម្រួលពីក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំកណ្តោល ប្រធានក្រុមប្រឹក្សាឃុំកណ្តោល ព្រមទាំងមានការចូលរួមពី ប្រធាន អនុប្រធានបណ្តុំ និងកសិករគម្រូបណ្តុំអាជីវកម្មបន្លែ មាន់ និងត្រី។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង