រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបន្ទប់ធ្វើតេស្តរកមេរោគកូវីដ១៩(COVID-19 PCR Test ) ទៅតាមលក្ខណ:បច្ចេកទេស ដោយមានការឧបត្ថម្ភឧបករណ៍ បរិក្ខារ ដោយក្រសួងសុខាភិបាល និងចុះបណ្តុះបណ្តាលបច្ចេកទេស នៃការធ្វើតេស្តដោយក្រុមការងារជំនាញ នៃវិទ្យាស្ថានជាតិសុខភាពសាធារណ: (NIPH)

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបន្ទប់ធ្វើតេស្តរកមេរោគកូវីដ១៩(COVID-19 PCR Test ) ទៅតាមលក្ខណ:បច្ចេកទេស ដោយមានការឧបត្ថម្ភឧបករណ៍ បរិក្ខារ ដោយក្រសួងសុខាភិបាល និងចុះបណ្តុះបណ្តាលបច្ចេកទេស នៃការធ្វើតេស្តដោយក្រុមការងារជំនាញ នៃវិទ្យាស្ថានជាតិសុខភាពសាធារណ: (NIPH)។
ក្នុងពេលដ៏ខ្លីខាងមុខនេះមន្ទីរពេទ្យបង្អែកខេត្តកោះកុងនឹងដាក់ឱ្យដំណើការបន្ទប់មន្ទីរពិសោធន៍រកមេរោគកូវីដ១៩(COVID-19 PCR Test ) ដែលអាចឱ្យគ្រូពេទ្យមានលទ្ធភាពធ្វើរោគវិនិច្ឆ័យអ្នកជំងឺបានច្បាស់លាស់ ឆាប់រហ័ស និងព្យាបាលអ្នកជំងឺចំគោលដៅទាន់ពេលវេលា ដោយមិនចាំបាច់វេចខ្ចប់ និងផ្ញើរសំណាកទៅរាជធានីភ្នំពេញ និង រង់ចាំលទ្ធផលរយ:ពេលយូរថ្ងៃទៀតឡើយ៕

អត្ថបទទាក់ទង