រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផល របស់អនុកម្មវិធី ASPIRE ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់អនុកម្មវិធី ASPIRE ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

កិច្ចប្រជុំដឹកនាំសម្របសម្រួលដោយលោកស្រី ធឹម ចន្ទ័រស្មី មន្រ្តីទទួលបន្ទុកផ្នែករដ្ឋបាលនិងទីផ្សារអនុកម្មវិធី ASPIRE លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងសហការចូលរួមសម្របសម្រួលពីក្រុមទីប្រឹក្សាកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងមានការចូលរួមពី ប្រធាន អនុប្រធានបណ្តុំ និងកសិករគំរូបណ្តុំអាជីវកម្ម បន្លែ ស្វាយចន្ទី និងមាន់។

បានផ្សព្វផ្សាយជូនកសិករអ្នកចូលរួមអំពីវត្ថុបំណង នៃការសាងសង់អាគារប្រមូលផ្តុំកសិផលប្រភពថវិការ នៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់ ក្នុងនោះដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំបានឯកភាពគ្នាបោះឆ្នោតជ្រើសតាំងគណៈកម្មការគ្រប់គ្រងអគារប្រមូលផ្តុំនេះ ដែលសមាសភាពជ្រើសរើសចេញពីកសិករសមាជិកបណ្តុំអាជីវកម្មដែលបានបង្កើត ដោយក្នុងនោះជ្រើសរើសបានសមាសភាពគណ:កម្មការចំនួន ០៥រូប រួមមាន៖

១.លោក មុត សុផៃ ប្រធាន

២.លោកស្រី ហាប់ ផល្លី អនុប្រធាន

៣.លោក ជា ធូអ្នកទទួលបន្ទុកផ្នែកទីផ្សារ

៤.លោក សេង សៀន អ្នកត្រួតពិនិត្យគុណភាពទំនិញ

៥.លោក ថុង ប៊ុនលី ជំនួយការទូទៅ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង