រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីអធិការកិច្ចការងារបានចូលរួមពិធីបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកនៅ ធនាគារ អេ សុីលីដា សាខាស្រែអំបិល

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានចាត់តាំងមន្រ្តីអធិការកិច្ច ដែលដឹកនាំដោយលោក ទិត សុវណ្ណឌី អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក វណ្ណ សុខគង់ អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ បានចូលរួមពិធីបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកនៅ ធនាគារ អេ សុីលីដា សាខាស្រែអំបិល។

ឆ្លៀតក្នុងឱកាសនេះមន្ត្រីអធិការកិច្ចបានបញ្ជ្រាបការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងចូលរួមទប់ស្កាត់ការឆ្លងជំងឺអេដស៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

អត្ថបទទាក់ទង