រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ លឹម ពៅ ព្រះគ្រូចៅអធិការវត្តមណ្ឌលសីមារាម

លោក​ ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ លឹម ពៅ ព្រះគ្រូចៅអធិការវត្តមណ្ឌលសីមារាម (ហៅវត្តនាងកុក) បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគ បរិភោគ មានអង្ករ១៣បាវ ស្មើ៦៥០គ.ក ទឹកស៊ីអ៉ីវ០៥យួរ មីម៉ាម៉ា១៩កេស និងទឹកសុទ្ធ១៥០យួរ) ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា​សម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោក​ប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជ​គុណ លឹម ពៅ ព្រះគ្រូចៅអធិការដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទាន​ជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា។

ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១

អត្ថបទទាក់ទង