រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០២រូប ចុះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

កោះកុង,ថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក រហូតដល់ម៉ោង ៣:២០នាទីរសៀល លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំមន្ត្រីចំនួន ០២រូប ចេះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង រួមមាន÷ ១.ភូមិស្រែអំបិល ឃុំស្រែអំបិល ចំនួន០១នាក់ ២.ភូមិត្រពាំង ឃុំស្រែអំបិល ចំនួន០៣នាក់ ៣.ភូមិខ្លុង ឃុំស្រែអំបិល ចំនួន០១នាក់ ៤.ភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ចំនួន០១នាក់។

អត្ថបទទាក់ទង