រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណ:អភិបាលក្រុងខេមភូមិន្ទ និងប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តការងារសេវាសង្គម ស្រុក ក្រុង និងឃុំ សង្កាត់

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២១ លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណ:អភិបាលក្រុងខេមភូមិន្ទ និងប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តការងារសេវាសង្គម ស្រុក ក្រុង និងឃុំ សង្កាត់ ក្នុងគោលបំណងដើម្បីជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងការបំរើប្រជាពលរដ្ឋលើសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។
វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល ២ថ្ងៃ តាមប្រព័ន្ធអនឡាញ ( Zoom Meeting ) នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង