រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងខេមរភូមិន្ទ រួមជាមួយក្រុមប្រឹក្សាសង្កាត់ទាំងបី មេភូមិ ចុះសួរសុខទុក្ខ និងបាននាំយកថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយសារ ជម្ងឺកូវីដ-១៩

ថ្ងៃ អង្គារ ៥រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២១ លោក សៀង កក្កដា អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងខេមរភូមិន្ទ រួមជាមួយក្រុមប្រឹក្សាសង្កាត់ទាំងបី មេភូមិ ចុះសួរសុខទុក្ខ និងបាននាំយកថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយសារ ជម្ងឺកូវីដ-១៩ ចំនួន ៨ គ្រួសារ ក្នុងនោះ

  • សង្កាត់ស្មាច់មានជ័យ មាន ១ គ្រួសារ
  • សង្កាត់ស្ទឹងវែង មាន ២ គ្រួសារ
  • សង្កាត់ដងទង់ មាន ៥ គ្រួសារ
    ថវិកាដែលប្រគល់ជូនក្នុងមួយគ្រួសារ ចំនួន ២,៥០០,០០០ រៀល (ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន២,០០០,០០០ រៀល និងថវិការបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំនួន ៥០០,០០០ រៀល) ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង