រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារនាំយកអំណោយរបស់ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្រ្តៃសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឧបត្ថម្ភវិទ្យុទាក់ទងចំនួន ៣គ្រឿង ដល់មេភូមិ និងប្រជាការពារ ភូមិស្រែអំបិល

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!????????????
អរគុណសម្តេចពុកម៉ែ អគ្គស្ថាបនិកសន្តិភាព!????????????
អរគុណគណបក្សប្រជាជនកម្ពុជា!????????????
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់!????????????
អរគុណឯកឧត្ដម ហ៊ុន ម៉ានិត!????????????
……………….????????????????????????????…………….
សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង

ថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
វេលាម៉ោង ៣:០០នាទីរសៀល

១- ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
២- ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានសាខាសមាសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
៣- លោកវរសេនីយ៍ទោ គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ស្រុកស្រែអំបិល ខេត្តកោះកុង និងសមាជិក សមាជិកា ដោយមានចូលរួមពីមន្ត្រីនគរបាលស្រែអំបិល បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្រ្តៃសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងព្រះសមាជិក/សមាជិក សមាជិកា និងក្រុមការងារសមាគមបាន ឧបត្ថម្ភជូនវិទ្យុទាក់ទងចំនួន ៣គ្រឿងដល់មេភូមិ និងប្រជាការពារ ភូមិស្រែអំបិល ដើម្បីប្រើប្រាស់ក្នុងគោលបំណងបម្រើសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលសរុបថវិកាចំនួន ៣៦០.០០០រៀល។

  • សមាសភាពចូលរួម៖
  • ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ
  • ព្រះព្រហ្មកេស ហេង ប៊ុនសាម
  • ព្រះភិក្ខុ សុន ថាវ៉ាត់
  • លោក គង់ សារ៉ាវុឌ្ឍ
  • អ្នកស្រី ហុង ឆាយគួយ
  • លោក ណោយ ហាំ
  • លោក សោម សឿន
  • លោក សាត កុសល
  • លោក លាង ឆៃឃី
  • លោក ផន ចាន់ធឿន
  • អ្នកស្រី ជា ចន្ទ័ផល្គុន
  • អ្នកស្រី ងី ទួង
  • អ្នកស្រី ផន រតនា
  • អ្នកស្រី រ៉ា លីណា
  • កញ្ញា ថោង សុីណាន

ក្រុមការងារបញ្ញវន្តក្មេងវត្ត (ស្មោះត្រង់ បម្រើ ការពារ) ជារៀងរហូត និងតគ្រប់ជំនាន់ ????????????????????????

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង