រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំប្រគល់ទទួល ការងារជួសជុលផ្លូវបេតុងអាមេ សម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកមណ្ឌលសីមា

ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យការប្រគល់ទទួល ការងារជួសជុលផ្លូវបេតុងអាមេ ចំនួន២ខ្សែ÷
-ខ្សែទី១ ប្រវែង២៤០ម ទទឹង៥ម កម្រាស់០.១៥ម ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
-ខ្សែទី២ ប្រវែង២០០ម ទទឹង៤ម និងកម្រាស់០.១៥ម ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ដោយមានការចូលរួមពីគណ:កម្មាធិការលទ្ធកម្មស្រុក មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងតំណាងក្រុមហ៊ុនសម្បត្តិ ស្រីលីន ។

អត្ថបទទាក់ទង