រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចដំណើរការចុះពិនិត្យស្ថានភាពទីតាំងគ្រឹះស្ថានសិក្សាចំនួនពីរ ក្នុងខេត្តកោះកុង ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡាកំណត់យកធ្វើជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ សីហា ២០២១ ខាងមុខ

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨ និង០៥នាទីព្រឹក
……............................................................................................................................................................................................................................................................................
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារមន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង អមដំណើរប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកោះកុង អញ្ជើញចុះពិនិត្យស្ថានភាពទីតាំងគ្រឹះស្ថានមធ្យមសិក្សាចំនួនពីរដែលត្រូវបានក្រសួងកំណត់យកធ្វើជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ ធ្នូ ២០២១ខាងមុខ ដែលមាន៖
១/មណ្ឌលវិ.ច.ប.តេជោសែនកោះកុង មានបេក្ខជនថ្នាក់វិទ្យាសាស្ត្រសរុប ៥០០នាក់ ស្រី២៩៥នាក់ ស្មើនឹង២០បន្ទប់។
២/មណ្ឌលអនុវិទ្យាល័យ ជាស៊ីម ស្មាច់មានជ័យ មានបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមសរុប ៤៩៧នាក់ ស្រី២១៦នាក់ ស្មើនឹង២០បន្ទប់ សរុបរួមទូទាំងខេត្តមាន៤០បន្ទប់។(អត្ថបទដោយ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង