រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា មេឃុំកោះកាពិ បាននាំយកនូវថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ និងភូមិ២ នៃឃុំកោះកាពិ ។

ស្រុកកោះកុង: ថ្ងៃច័ន្ទ ៤កើត ខៃកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំក្រុមការងាររួមមាន÷ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ រួមសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹក និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំ បាននាំយកនូវថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៦លានរៀល និងថវិកាឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសូងការពារជាតិ ចំនួន ១,៥០០,០០០ រៀល ផ្តល់ជូនក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ និងភូមិ២ នៃឃុំកោះកាពិ ដែលក្នុងមួយគ្រួសារៗ ទទួលបាននូវថវិកាសរុបចំនួន ២,៥០០,០០០ រៀល (ពីរលានប្រាំរយពាន់រៀលគត់) ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង