រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា ( ៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០២១ )

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា ( ៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២១ )។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរៈសេនីយ៍ លោក លោកស្រី ប្រធានមន្ទីរ មន្រ្តីរាជការ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រះសង្ឃ សិស្ស និស្សិត សាស្រ្តចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក. ខេត្ត យុវជន ក១២ យុវជនកាកបាទ ក្រហម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏មានអត្ថន័យ នៅក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការរំដោះប្រទេស ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ទិវាបុណ្យឯករាជ្យជាតិ នាំមកនូវសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋា ភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ខួបលើកទី៦៨នាឆ្នាំនេះក៏ជាគម្រប់ខួប៩ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី ៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

អង្គមិទ្ទិញទាំងមូល សូមសម្ដែងនូវ
កត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសុខសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕

អត្ថបទទាក់ទង