រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩.១១.១៩៥៣ – ៩.១១.២០២១ ) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩.១១.១៩៥៣ - ៩.១១.២០២១ ) ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការនិមន្ដ និងអញ្ជើញចូលរួមពី ព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណៈ ថ្នាក់កិត្តិយស គណៈមហានិកាយ គណៈមហានិកាយ នៃព្រះរាជាណចក្រកម្ពុជា និងជាព្រះអនុគុណស្រុក, ព្រះឥន្ទសុវណ្ណណោ សៃ ភួងសុលីម ព្រះវិន័យធរ អនុគណស្រុក, ព្រះព្រហ្មបញ្ញោ សន ស៊ីណាត ព្រះធម្មធរ អនុគណស្រុក, ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុធរ អនុគណស្រុក, លោក លោកស្រី ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធាន មន្ត្រីរាជការ ការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធស្រុកទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. ស្រុក យុវជនកាកបាទក្រហមស្រុក យុវជនកាយរឹទ្ធស្រុក សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុក និងប្រជាពលរដ្ឋ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មួយដ៏មានអត្ថន័យ នៅក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការរំដោះប្រទេស ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ទិវាបុណ្យឯករាជ្យជាតិ នាំមកនូវសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ខួបលើកទី៦៨នាឆ្នាំនេះ ក៏ជាគម្រប់ខួប៩ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី ៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងអង្គមីទ្ទីងនេះដែរ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក បានជូនវត្ថុអនុស្សាវរីយ៍ និងថវិកា ដល់មន្ត្រីរាជការ ការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធស្រុកទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. ស្រុក យុវជនកាកបាទក្រហមស្រុក យុវជនកាយរឹទ្ធស្រុក សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុក និវត្តន៍ជន និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមផងដែរ។

អង្គមីទ្ទីងទាំងមូល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសុខសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ។

___
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង