រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ចេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមចែកអំណោយដល់លោកគ្រូអ្នកគ្រូ បង្រៀននៅសាលាវិទ្យាល័យកោះស្ដេច ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលកំពុងតែខ្វះខាតកំឡុងពេលកូវីដ-១៩

លោក សុខ ចេង មេឃុំកោះស្ដេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមចែកអំណោយដល់លោកគ្រូអ្នកគ្រូ បង្រៀននៅវិទ្យាល័យកោះស្ដេច ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលកំពុងតែខ្វះខាតកំឡុងពេលកូវីដ-១៩ ដោយបាននាំយកអំណោយជាថវិកាចំនួន ២០០,០០០ រៀល និងអង្ករពីរបាវ ព្រមទាំងគ្រឿងឧបភោគបរិភោគ  សម្រាប់សម្រួលបន្ទុកប្រចាំថ្ងៃរបស់ពួកគាត់ និងលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំបង្រៀនសិស្សានុសិស្សតាមប្រព័ន្ធអនឡាញ ទោះបីស្ថិតក្នុងវិបត្តិនូវការផ្ទុះរីករាលជម្ងឺកូវីដ-១៩ ក៏ដោយ។

ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រភព ជីប ជីវិន

អត្ថបទទាក់ទង