រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ម៉ម សម័យ ព្រមទាំងទាំងឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តនិងលោកលោកស្រីជាប្រធានក្រុមប្រឹក្សាស្រុកអភិបាល នៃគណៈអភិបាលស្រុកកោះកុងបានប្រារព្ធពិធីបុណ្យចម្រើនព្រះបរិត្តនិងហែអង្គកឋិនទានទៅកាន់វត្តព្រះពុទ្ធកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ម៉ម សម័យ ព្រមទាំងទាំងឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តនិងលោកលោកស្រីជាប្រធានក្រុមប្រឹក្សាស្រុកអភិបាល នៃគណៈអភិបាលស្រុកកោះកុងបានប្រារព្ធពិធីបុណ្យចម្រើនព្រះបរិត្តនិងហែអង្គកឋិនទានទៅកាន់វត្តព្រះពុទ្ធកោះកុង ហៅវត្តព្រះពុទ្ធកោះកុងក្នុងស្ថិតនៅក្នុងភូមិកោះកុងក្នុងឃុំត្រពាំងរូងស្រុកកោះកុង ថ្ងៃអង្គារ៤-៥ កើត ឆ្នាំឆ្លូវត្រីស័កពស ២៥៦៥ ត្រូវថ្ងៃទី ៨-៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីបានជាប្រយោជន៍ដល់ព្រះសង្ឃក្រាលគ្រងទៅតាមព្រះវិន័យនិងបានជាបច្ច័យប្រគេនព្រះសង្ឃបុកគ្រឹះកសាងព្រះវិហារថ្មីមួយខ្នង។

ពិធីបុណ្យកឋិនទាននោះផងដែរឯកឧត្តមប្រធានបានឧទ្ទិសបុណ្យកុសលផលបុណ្យដែលកើតឡើងអំពីអានិសង្សកឋិនទាននេះជូនដល់បុព្វការីជនអ្នកមានគុណជីដូនជីតាញាតិការទាំង ៧ សន្តានមានវិញ្ញាណក្ខន្ធវីរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិក្នុងរបប ៣ ឆ្នាំ ៨ខែនិង ២០ថ្ងៃជាដើម។

មួយផ្នែកទៀតជូនដល់ឯកឧត្តមលោកជំទាវលោកលោកស្រីប្រជាពុទ្ធបរិស័ទប្រុសស្រីចំណុះជើងវត្តប្រជាពលរដ្ឋគ្រប់រូបដែលបានអញ្ជើញមកសូមទទួលបាននូវសេចក្ដីសុខ ព្រះពុទ្ធពរ ៤គឺ៖អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត

អត្ថបទទាក់ទង