រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី១៤ ឆ្នាំទី៣​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី១៤ ឆ្នាំទី៣​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតី លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមលោក​ លោកស្រីក្រុមប្រឹក្សាស្រុក​ លោក ចេង មុនីរិទ្ធ អភិបាល លោក លោកស្រីអភិបាលរងស្រុក​​ លោកនាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល នឹងហិរញ្ញ លោកប្រធានអង្គភាពលទ្ធកម្មស្រុក របៀបវារៈរួមមាន៖
១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ស្ដីពីសំណើសុំពិនិត្យ និងអនុម័តការរៀបចំនិយ័តភាពថវិកាឆ្នាំ២០២១ របស់រដ្ឋបាលស្រុកគិរីសាគរ
២.សេចក្តីផ្សេងៗ
………………………………………………..
ថ្ងៃពុធ៦កើត ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១​
November 10 ,2021 ប្រភព យ៉ាង រិទ្ធីរ៉ា

អត្ថបទទាក់ទង