រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វិទ្យាល័យកោះស្ដេចបានប្រារព្វពិធីបើកថវិកាអាហារូបករណ៍ជូនសិស្សក្រីក្រថ្នាក់ទី៧ ទី៨ និងការផ្ដល់ជូនសម្លៀកបំពាក់ឯកសណ្ឋានចំនួន១០ឈុតលើកទឹកចិត្តដល់សិស្ស១០នាក់មកពីគ្រួសារដែលមានជីវភាពខ្វះខាត

វិទ្យាល័យកោះស្ដេច
បានប្រារព្វពិធីបើកថវិកាអាហារូបករណ៍ជូនសិស្សក្រីក្រថ្នាក់ទី៧ ទី៨ និងការផ្ដល់ជូនសម្លៀកបំពាក់ឯកសណ្ឋានចំនួន១០ឈុតលើកទឹកចិត្តដល់សិស្ស១០នាក់មកពីគ្រួសារដែលមានជីវភាពខ្វះខាតប៉ុន្តែខិតខំតស៊ូរៀនសូត្រពីចម្ងាយបានជាប់លាប់តាមរយៈអនទ្បាញ
ក្នុងបរិបទកូវីដ-១៩។ឯកសណ្ឋានសិស្សនេះបានមកពីការឧបត្ថម្ភរបស់លោកលឹមផេង និងលោកស្រីម៉េង វណ្ណនី រស់នៅប្រទេស(ញូស៊ីទ្បែន) តាមរយៈលោករ៉ូវ រតនៈសម្បត្តិ ក្រុមប្រឹក្សាស្រុកគិរីសាគរ។
ក្នុងកម្មវិធីនោះដែរក៏មានការចូលរួមពីសំណាក់
១ លោកសុខ ចេងមេឃុំកោះស្ដេច
២ លោករ៉ូវ រតនៈសម្បត្តិប្រធាន គណៈកម្មការគ្រប់គ្រងសាលា
៣ លោកខាន់ សុភាន់អនុប្រធានការិយាល័យអប់រំស្រុក។
៤ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងមាតាបិតាសិស្សផងដែរ។
……………………………………………….
ថ្ងៃពុធ ០៦កើត ខែកក្តិក ឆ្នាំឆ្លូវត្រីស័ក
ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

អត្ថបទទាក់ទង