រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសារជនពិការចំនួន០២គ្រួសារ កំពុងជួបការលំបាកទទួលបានការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

គ្រួសារជនពិការចំនួន០២គ្រួសារ កំពុងជួបការលំបាកទទួលបានការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
ថ្ងៃព្រហស្បត្តិ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយស លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា ចុះជួបសំណេះសំណាល និងផ្តល់​ជូនអំណោយ​មនុស្សធម៌​របស់សាខាប្រគល់ជូនគ្រួសារជនពិការចំនួន០២គ្រួសារ ៖

១.ឈ្មោះ លី ឆាង ភេទប្រុសអាយុ៥២ឆ្នាំ មានកូនក្នុងបន្ទុកគ្រួសារចំនួន០៥នាក់ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

២.ឈ្មោះ រ៉ា សី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅជាមួយម្តាយ និងជីតាចាស់ជរា ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ក្នុងឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា បានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជនមានពិការភាព ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ ។

ទន្ទឹមនឹងនេះ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកសុទ្ធ១កេស អាវយឺត២ ជែល១ដប ម៉ាស់៥សន្លឹក រទេះរុញជនពិការ១គ្រឿង ព្រមទាំងថវិកាចំនួន ៨០,០០០ រៀល។ ដោយឡែកអនុសាខាស្រុកមណ្ឌលសីមា បានចូលរួមឧបត្ថម្ភបន្ថែមក្នុងម្នាក់ៗទទួលបានចំនួន ១០០,០០០ រៀល ផងដែរ ។

អត្ថបទទាក់ទង