រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្តកោះកុង 2រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការលើកកម្ពស់យេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម” នៅខេត្តតាកែវ

ថ្ងៃពុធ 6កើត ដល់ថ្ងៃសុក្រ 8កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2565 ត្រូវនឹង ថ្ងៃទី10-12 ខែវិច្ឆិកា ឆ្នាំ2021

មន្ដ្រីចំនួន 2រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការលើកកម្ពស់យេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម" ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់មន្ដ្រីក្រសួង មន្ទីរកិច្ចការនារីរាជធានីខេត្ត មន្ដ្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់ ក្នុងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីក្រសួង មន្ទីរកិច្ចការនារីរាជធានីខេត្ត ចំនួន9គឺ ខេត្តកោះកុង កែប ព្រះសីហនុ កំពត ពោធិសាត់ កំពង់ធំ ក្រចេះ រាជធានីភ្នំពេញ និងខេត្តតាកែវ សរុបទាំងអស់ប្រមាណ 48រូប(ស្រី 46រូប) នៅទីរួមខេត្តតាកែវ។

អត្ថបទទាក់ទង