រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៣ អនក្រ.បក ស្ដីពីការកំណត់ប្រភេទផល ផលិតផលជលផលកំពុងរងគ្រោះថ្នាក់ និងប្រកាសលេខ ៤០០ ប្រក.កសក ស្ដីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាព ត្រីការម៉ុង នៅពាមក្រសោប ខេត្តកោះកុង

នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយមន្រ្តីនាយកដ្ឋានអភិរក្សធនធាន ជលផល នៃរដ្ឋបាលជលផល និងមន្រ្តីអង្គការ FFI ចុះធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៣ អនក្រ.បក ស្ដីពីការកំណត់ប្រភេទផល ផលិតផលជលផលកំពុងរងគ្រោះថ្នាក់ និងប្រកាសលេខ ៤០០ ប្រក.កសក ស្ដីពីការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាព ត្រីការម៉ុងនៅពាមក្រសោប ខេត្តកោះកុង ហើយសូមឲ្យបងប្អូនប្រជានេសាទ ចូលរួមថែរក្សា និងអភិរក្សអណ្ដើកសមុទ្រ ពីព្រោះវាជាប្រភេទសត្វ ជិតផុតពូជ ប្រសិនបើវាជាប់មង ឬអួន មេត្តាដោះលែងវាឲ្យទៅ ក្នុងធម្មជាតិវិញ ចៀសវាងការយកទៅ លក់ ឬធ្វើជាម្ហូប ពីព្រោះការជួញដូរសត្វដែលកំពុងរងគ្រោះ គឺជាអំពើល្មើសច្បាប់ ពិធីនេះធ្វើឡើង នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ៤៦ នាក់ ស្រី ២២ នាក់ ។

អត្ថបទទាក់ទង