រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រកាសទទួលស្គាល់ ការកែសម្រួល បំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

ពិធីប្រកាសទទួលស្គាល់ ការកែសម្រួល បំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមរយៈប្រព័ន្ធ Zoom។
អញ្ជើញជាអធិបតីអមកិត្តិយស មានលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាធិការ សមាគមនារី កម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងលោកជំទាវ មៀច សុធារី អគ្គលេខាធិការ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
អញ្ជើញចូលរួមពីថ្នាក់ខេត្ត មានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកោះកុង លោកជំទាវ ប្រធានកិត្តិយស លោកជំទាវ អនុប្រធានកិត្តិយស លោកជំទាវ ប្រធានក្រុមការងារ លោកស្រី អនុប្រធាន សមាជិកាសមាគមនារី និងលោក លោកស្រីជាប្រធានមន្ទីរអង្គភាពនានាក្នុងខេត្តសរុបប្រមាណ ១០០នាក់។

អត្ថបទទាក់ទង