រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង រៀបចំកិច្ចប្រជុំ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងឆ្នាំ២០២១

គណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង រៀបចំកិច្ចប្រជុំ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងឆ្នាំ២០២១

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត និងជាប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង បានអញ្ជើញដឹកនាំ សមាជិក នៃគណៈកម្មការ ដើម្បីប្រជុំពិនិត្យលើសេចក្តីពាង ស្តីពីការវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងឆ្នាំ២០២១។

តបតាមសំណើរបស់ពន្ធនាគារខេត្ត ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស មានសរុបចំនួន ១១នាក់ ក្នុងនោះ៖
-បន្ធូបន្ថយទោស ៣ខែ មានចំនួន ០៦នាក់ (ប្រុស)
-បន្ធូបន្ថយទោស ៦ខែ មានចំនួន ០១នាក់ (ប្រុស)
-បន្ធូបន្ថយទោស ៩ខែ មានចំនួន ០២នាក់ (ស្រី ០១នាក់)
-បន្ធូរបន្ថយទោស ១២ខែ មានចំនួន ០១នាក់ (ប្រុស)
-លើកលែងទោស មានចំនួន ០១នាក់ (ប្រុស)

ជាលទ្ធផល គណៈកម្មការបានសម្រេចឯកភាព លើសំណើស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសខាងលើ ចំនួន ១០/១១សំណើ សម្រាប់ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងឆ្នាំ២០២១ នេះ ដើម្បីស្នើបញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងបន្តនីតិវិធី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឲ្យ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ បន្តកិច្ចសហការល្អ បំពេញតួនាទីភារកិច្ចឈរលើស្មារតីទទួលខុសត្រូវ និងបន្តអនុវត្តប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលនានា និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីការពារសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ក្នុងបរិបទយើងទាំងអស់រស់នៅជាមួយនឹងជំងឺកូវិដ-១៩។ ទន្ទឹមនឹងនោះ ជាការណែនាំក្នុងការអនុវត្តបន្ត លោកអភិបាលរងខេត្ត ក៏បានស្នើឲ្យពន្ធនាគារខេត្ត ពិនិត្យលទ្ធភាពជ្រើសរើសដាក់បញ្ចូលបេក្ខភាពស្រី្ត ឲ្យបានភាគរយអប្បរិមាចំនួន ២០ភាគរយ នៃចំនួនសរុប ដែលនឹងត្រូវជ្រើសបានដាក់ស្នើសុំបន្ធូរបន្ថយទោស ក្នុងឱកាសខាងមុខ៕
ថ្ងៃសុក្រ ៨ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ November 12, 2021

អត្ថបទទាក់ទង