រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ស្រី គង់ វាសនា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ សាម ដុង ព្រះ​គ្រូចៅអធិការវត្តនិគ្រោធារាមបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន

លោក​ស្រី គង់ វាសនា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ សាម ដុង ព្រះ​គ្រូចៅអធិការវត្តនិគ្រោធារាម (ហៅវត្តចាំយាម) បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥០០,០០០រៀល រួមមានអង្ករ១០បាវ ស្មើ១,០០០គីឡូក្រាម ទឹកស៊ីអ៉ីវ១កេស ទឹកត្រី៤កេស មីម៉ាម៉ា២០កេស ត្រីខ៩ឡូ ទឹកផ្លែឈើ៥កេស ស្ករស១០០គីឡូ ម៉ាស់២៥ដុំតូច នឹងទឹកបរិសុទ្ធ២០០យួរ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា​ សម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។

ក្នុងឱកាសនោះលោក​ស្រីប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជ​គុណ សាម ដុង ព្រះគ្រូចៅអធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទាន​ជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា ។
ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទទាក់ទង