រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ ចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ ឈ្មោះ ផាត សំអាត ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ ក្រោមការចង្អុរបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាលដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ នេះជាសពទី៥៣ ឈ្មោះ ផាត សំអាត ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាពកាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ សាកសពបានបូជាតាមគន្លងបែបព្រះពុទ្ធសានសា នៅវត្តជោតញ្ញាណ វេលា០២:១៥នាទីល្ងាចនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

អត្ថបទទាក់ទង