រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វិទ្យាល័យកោះស្ដេចសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ខាន់ សុភាន់ អនុប្រធានការិយាល័យអប់រំយុវជន នឹងកីឡាស្រុកគិរីសាគរ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភស៊ីម៉ង់១តោន ដើម្បីរួមចំណែកកសាងដងទង់ជាតិថ្មី នៃវិទ្យាល័យកោះស្ដេច

វិទ្យាល័យកោះស្ដេចសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ខាន់ សុភាន់ អនុប្រធានការិយាល័យអប់រំយុវជន នឹងកីឡាស្រុកគិរីសាគរ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភស៊ីម៉ង់១តោន ដើម្បីរួមចំណែកកសាងដងទង់ជាតិថ្មី នៃវិទ្យាល័យកោះស្ដេច ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការតម្រង់ជួរគោរពទង់ជាតិ ក៏ដូចជាធ្វើអោយមានសោភ័ណ្ឌភាពសាលា ស្ថិតនៅក្នុងភូមិកោះស្ដេចឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ វិទ្យាល័យកោះស្ដេចសូមជូនគោរពជូនពរលោក និងភរិយា ព្រមទាំងក្រុមគ្រួសារឱ្យជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ប្រភព យ៉ាង រិទ្ធីរ៉ា
………………………………………………………….
ថ្ងៃសៅរិ៍៩កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទទាក់ទង