រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ

នៅរដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតី លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួម លោក កែវ នីបូរ៉ា អភិបាលស្ដីទី លោក លោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធានអនុប្រធាន ការិយាល័យចំណុះនឹងជំនាញជុំវិញស្រុក លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំទាំងបួន និងមន្ត្រីរាជការសាលាស្រុក។
របៀបវារៈនៃកិច្ចប្រជុំ
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី ៦
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងស្ដីពី ការបែងចែកប្រាក់រង្វាន់ របស់រដ្ឋបាលស្រុកប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តី ព្រាងប្រតិទិនការងារសម្រាប់ដំណើរការ កសាងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ
-របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការក្រុមប្រឹក្សាស្រុកទាំងបី
-បញ្ហាផ្សេងៗ
+របាយការណ៍ក្រុមការងារក្រុមប្រឹក្សាស្រុកចុះជួយតាមបណ្ដាឃុំទាំងបួន
+ផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពថ្មីៗ

អត្ថបទទាក់ទង