រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការអនុវត្តច្បាប់ របស់មន្ទីរបរិស្ថានខេត្តកោះកុង

មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការអនុវត្តច្បាប់ ក្រោមការដឹកនាំដោយលោកប្រធានមន្ទីរ និងមានការចូលរួមពី លោកអនុប្រធានមន្ទីរ លោក នាយកតំបន់ ព្រមទាំងមន្ត្រីឧទ្យានុរក្ស ទាំង ១០ តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលមានចំនួនសរុប ៧៦ នាក់ ក្នុងនោះមានស្ត្រី ០៥ នាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងអោយមន្ត្រីទាំងអស់យល់ច្បាស់អំពី តួនាទី ភារកិច្ច វិន័យ បទបញ្ជាផ្ទៃក្នុង របស់អង្គភាព និងពង្រឹងបន្ថែមទៀតលើការអនុវត្តច្បាប់ឲ្យកាន់តែហ្មឺងម៉ាត់ ការប្រើប្រាស់ឯកសណ្ឋានអោយបានត្រឹមត្រូវ ការគ្រប់គ្រងប្រើប្រាស់អាវុធ ព្រមទាំងព្យាយាម ក្នុងការសិក្សាស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។

អត្ថបទទាក់ទង