រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ប៊ុនធឿន អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាលក្នុងវិស័យទេសចរណ៍នៅស្រុកគិរីសាគរ

លោក ជា ប៊ុនធឿន អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាលក្នុងវិស័យទេសចរណ៍នៅស្រុកគិរីសាគរ ក្រោយពីលោកអភិបាលរងស្រុកបានធ្វើការផ្សព្វផ្សាយ លោកអភិបាលរងស្រុកបានមានប្រសាសន៍បន្ថែមថាដោយរាជរដ្ឋាភិបាលបានបើកដំណើរទេសចរណ៍ ក្រោមប្រធានបទវ៉ាក់សាំងទេសចរណ៍ ដូចនេះបងប្អូនដែលប្រកបរបរទាក់ទងនឹងវិស័យទេសចរណ៍ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងរាជរដ្ឋាភិបាល នឹងរួមគ្នាទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដើម្បីអោយមានសោភ័ណភាព ដោយមានការចូលរួមលោកនាយករដ្ឋបាលស្រុក លោកមេឃុំទាំងបី លោក លោកប្រធានការិយាល័យនៃរដ្ឋបាលស្រុក ស្មៀនឃុំ នឹងបងប្អូនអាជីវករនៅទូទាំងស្រុកគិរីសាគរ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕ប្រភព យ៉ាង រិទ្ធីរ៉ា
………………………………………………………….
ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
November 17, 2021

អត្ថបទទាក់ទង