រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំស្តីពីការចុះសម្របសម្រួលកំណត់ព្រំប្រទល់ បោះតម្រុយបង្គោល និងចុះបញ្ជីដីរដ្ឋ លើផ្ទៃដីទំហំ ៨៦៣១ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ស្រុកបុទុមសាគរ ជូនក្រុមហ៊ុនRoyal Group Co.,Ltd រៀបចំបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំស្តីពីការចុះសម្របសម្រួលកំណត់ព្រំប្រទល់ បោះតម្រុយបង្គោល និងចុះបញ្ជីដីរដ្ឋ លើផ្ទៃដីទំហំ ៨៦៣១ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ស្រុកបុទុមសាគរ ជូនក្រុមហ៊ុនRoyal Group Co.,Ltd រៀបចំបង្កើតនិងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រោមការដឹកនាំរបស់

-លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

-លោក អ៉ឹង វុន្នី តំណាងប្រធានមន្ទីរបរិស្ថានខេត្តកោះកុង

-លោក លឹម ជាំង តំណាងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកោះកុង

ដោយមានការអញ្ជើញចូលរួមក្រុមការងារស្រុក អាជ្ញាធរឃុំថ្មស និងឃុំតានូន ព្រមទាំងតំណាងក្រុមហ៊ុនRoyal Group Co.,Ltd នៅសាលប្រជុំសាលាស្រុកបុទុមសាគរ ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

========================

ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

November 17, 

អត្ថបទទាក់ទង