រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាព លោក អិក កួន ជាប្រធានក្រុមប្រឹក្សាឃុំថ្មស

  រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ ប្រចាំខែវិច្ឆិកា  ក្រោមអធិបតីភាព លោក អិក កួន ជាប្រធានក្រុមប្រឹក្សាឃុំថ្មស និងសមាសភាពចូលរួមមាន លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មស ប្រធានភូមិគ្រប់ភូមិ នាយកសាលាគ្រប់ភូមិ ។

  #របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១. ពិភាក្សា និងអនុម័ត របៀបវារៈប្រចាំខែវិច្ឆិកា

២. ពិភាក្សា និងអនុម័តរបៀបវារះខែតុលា (ការប្រជុំខែមុន)

៣. ការចុះសម្ភាសជនពិការតាមមូលដ្ឋាន

៤. ការស្រង់ទិន្នន័យភូមិ ឃុំ

៥. ជម្រុញអ្នកគ្រប់អាយុ ១៨ ឆ្នាំ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត មកចុះឈ្មោះអោយបានគ្រប់ៗគ្នា

៦. ការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម

៧. គណៈកម្មការគ្រប់គ្រងគម្រោងចុះជួយត្រួតពិនិត្យគម្រោងផ្លូវ

៨. ប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំសម្រាប់ឆ្នាំ២០២២

៩. ការត្រៀមធ្វើសន្និបាត កាកបាទក្រហមឃុំ

១០. សេចក្ដីផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

----------------------------------------

ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១

វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទទាក់ទង