រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថវិកាបេឡាមរណសង្គ្រោះ និងថវិកាសប្បុរសជន ប្រគល់ ដល់គ្រួសារ នៃសព និ ឡាយ (គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ឧត្តមសេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងកោះកុង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន ស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាប្រធាន អនុប្រធានស អ កស្រុកមណ្ឌលសីមា និងប្រធានសាខាស អ កឃុំបាក់ខ្លង បានយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ថវិកាលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ ក ខេត្តកោះកុង ៥០មុឺនរៀល ថវិកាសប្បុរសជន ១៣មុឺនរៀល ឯកឧត្តមប្រធានគណៈកម្មាធិការ ស អ ក ខេត្ត ឧបត្ថម្ភអង្ករចំនួន ២បាវតូច មី១កេស តូច ទឹកសុីអុីវ ១កេស ទឹកត្រី ១កេស ប្រគល់ ដល់គ្រួសារ នៃសព និ ឡាយ (គ្រួសារជនពលី)ជាសមាជិកស អ ក នៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

អត្ថបទទាក់ទង