រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ ហួត នាយករងទីចាត់ការសាលាខេត្តកោះកុង និងលោកសុខ ចេង មេឃុំកោះស្ដេច បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងកិច្ចប្រជុំដាក់ឱ្យដេញថ្លៃគម្រោងមូលនិធិឃុំកោះស្ដេច ដើម្បីសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក គង់ ហួត នាយករងទីចាត់ការសាលាខេត្តកោះកុង និងលោកសុខ ចេង មេឃុំកោះស្ដេច បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងកិច្ចប្រជុំដាក់ឱ្យដេញថ្លៃគម្រោងមូលនិធិឃុំកោះស្ដេច ដើម្បីសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ដែលខ្សែទី១ ប្រវែងបណ្ដោយ ៧៥ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ និងខ្សែទី២ ប្រវែងបណ្ដោយ ១៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង ០១កន្លែង ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ សមាសភាពចូលរួមមាន គណៈកម្មាធិការលទ្ធកម្មឃុំ និងក្រុមហ៊ុនដេញថ្លៃគម្រោង សរុបចំនួន ០៤ក្រុមហ៊ុន។ ជាលទ្ធផល ក្រុមហ៊ុនដែលឈ្នះក្នុងការដេញថ្លៃបានទៅលើក្រុមហ៊ុន ទឹម រិនរតនៈ។

ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រភព ជីប ជីវិន

អត្ថបទទាក់ទង