រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាយ ហេង ជំទប់ទី១ឃុំកោះស្ដេច តំណាងលោក សុខ ចេង មេឃុំកោះស្ដេច បានចូលរួមក្នុងកម្មវិធីចែកអំណោយដល់សិស្សក្រីក្រខ្វះខាត និងងាយបោះបង់ការសិក្សាចំនួន ៤២នាក់ ស្រី ១៧នាក់ ស្ថិតនៅសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក សាយ ហេង ជំទប់ទី១ឃុំកោះស្ដេច តំណាងលោក សុខ ចេង មេឃុំកោះស្ដេចបានចូលរួមក្នុងកម្មវិធីចែកអំណោយដល់សិស្សក្រីក្រខ្វះខាត និងងាយបោះបង់ការសិក្សាចំនួន ៤២នាក់ ស្រី ១៧នាក់ ស្ថិតនៅសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច អំណោយទាំងនេះមានដូចជា កាតាបចំនួន១ សៀវភៅ និងសម្ភារៈសិក្សាមួយចំនួន។ សមាសភាពចូលរួមមាន លោក សុខ វីន ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លោក សុខ សំណាង តំណាងមកពីអង្គការ Save the Children ប្រចាំខេត្តកោះកុង នាយប៉ុស្តិ៍រដ្ឋបាលកោះស្ដេច លោកស្រី អឿន សុីណា តំណាងសហគមន៍ លោកស្រី ឃិត យ៉ាត នាយិកា និងលោកគ្រូអ្នកគ្រូសាលាបឋមកោះស្ដេច។

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រភព ជីប ជីវិន

អត្ថបទទាក់ទង