រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យោងតាម​ការ​ចាត់​តាំង​ របស់​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ បាន​ចាត់​ លោក​ ភោគ​ ហឿន​ នាយក​វិទ្យាល័យ​កោះ​ស្តេច​ ឱ្យ​ចូលរួម​ចែក​រំលែក​បទពិសោធន៍​ក្នុង​វគ្គ​សិក្ខាសាលា​ស្ដី​ពី​ ការ​គ្រប់​គ្រង​តាម​សាលារៀន​លេីក​ទី៥​ ដេីម្បី​អនុវត្តគោល​វិធី​ក្នុង​ការ​គ្រប់គ្រង​សាលា​រៀន​ ជូន​ដល់​បុគ្គលិក​អប់រំ​នៃ​មន្ទីរ​អប់រំ​ យុវជន​និង​កីឡា​រាជធានី​ ខេត្ត​ និង​សាលា​គោលដៅ​ទាំង​១០០​

យោងតាម​ការ​ចាត់​តាំង​ របស់​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ បាន​ចាត់​ លោក​ ភោគ​ ហឿន​ នាយក​វិទ្យាល័យ​កោះ​ស្តេច​ ឱ្យ​ចូលរួម​ចែក​រំលែក​បទពិសោធន៍​ក្នុង​វគ្គ​សិក្ខាសាលា​ស្ដី​ពី​ ការ​គ្រប់​គ្រង​តាម​សាលារៀន​លេីក​ទី៥​ ដេីម្បី​អនុវត្តគោល​វិធី​ក្នុង​ការ​គ្រប់គ្រង​សាលា​រៀន​ ជូន​ដល់​បុគ្គលិក​អប់រំ​នៃ​មន្ទីរ​អប់រំ​ យុវជន​និង​កីឡា​រាជធានី​ ខេត្ត​ និង​សាលា​គោលដៅ​ទាំង​១០០​ ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ដល់​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នៅ​សណ្ឋាគារ​អិលប៊ី​អិន​ អេស៊ាន​ (LBN ASIAN Hotel) ខេត្ត​កំពង់ចាម​។ បន្ទាប់​ពី​ការធ្វើ​​បង្ហាញ​រួច​ ថ្នាក់​ដឹកនាំរបស់​​ក្រសួង​អប់រំ​ បាន​ចាប់​អារម្មណ៍​ និង​ពេញ​ចិត្ត​ ​ចំពោះ​​គម្រោង​របស់​វិទ្យាល័យ​កោះ​ស្តេច​​។ ជាមួយគ្នា​នេះដែរ​ ក្រសួង​អប់រំ​ នឹងមាន​គម្រោង​​ចុះ​មក​ជួយ​គាំទ្រ​ដល់​សាសារៀន​ នា​ពេល​ខាង​មុខនេះ​​។

ថ្ងៃ​ពុធ​ ៥រោច​ ខែ​កត្តិក​ ឆ្នាំ​ឆ្លូវ​
ត្រី​ស័ក​ ពស​២៥៦៤
ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១


អត្ថបទទាក់ទង