រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍សហគមន៍ នៅសហគមន៍អេកូទេសចរណ៍ជីផាត

ថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយអង្គភាពសម្របសម្រួលគម្រោងក្រសួងទេសចរណ៍(PCU) បើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ ជូនដល់សហគមន៍ចំនួន០៤ (សហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង សហគមន៍នេសាទ និងសហគមន៍តំបន់ការពារភ្នំទ័ពជាង) ដែលរៀបចំឡើងនៅសហគមន៍អេកូទេសចរណ៍ជីផាត ក្រោមអធិបតីភាព លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពសេវាកម្មមគ្គុទេសក៏សហគមន៍ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងដំណើរកម្សាន្តតាមបណ្តាសហគមន៍ បង្កើតឱកាសការងារដល់សមាជិកសហគមន៍បន្ថែមទៀត ដែលមានអ្នកចូលរួមចំនួន ២៣នាក់ ស្រី ០៤នាក់

អត្ថបទទាក់ទង