រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពីគ្រោះយោបល់ ពិភាក្សា និងសម្របសម្រួលដាក់សំណើសូមចូលរួមអនុវត្ត គម្រោងសាកល្បងលើការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ក្រោមការគាំទ្រហិរញ្ញប្បទាន របស់ធនាគារពិភពលោក

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពីគ្រោះយោបល់ ពិភាក្សា និងសម្របសម្រួលដាក់សំណើសូមចូលរួមអនុវត្ត គម្រោងសាកល្បងលើការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ក្រោមការគាំទ្រហិរញ្ញប្បទាន របស់ធនាគារពិភពលោក។ ដោយពិនិត្យលើលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌមួយចំនួន មុនដាក់សំណើចូលរួមអនុវត្តគម្រោងសាកល្បង ដោយមានការចូលរួមពី លោកអភិបាលរងក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកមណ្ឌលសីមា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីររៀបចំដែនដីនគរូបន័យកម្មសំណង់ និងសូរិយោដីខេត្ត។

អត្ថបទទាក់ទង