រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងអមដំណើរដោយលោកអនុប្រធានមន្ទីរ និងប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ ចុះពិនិត្យការសិក្សារបស់សាលាពុទ្ធិកបឋមសិក្សាវត្តទេពនិមិត្តិ

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងអមដំណើរដោយលោកអនុប្រធានមន្ទីរ និងប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ ចុះពិនិត្យការសិក្សារបស់សាលាពុទ្ធិកបឋមសិក្សាវត្តទេពនិមិត្តិ បន្ទាប់ពីមានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានពុទ្ធិកសិក្សាទូទាំងប្រទេសចាប់ពីថ្ងៃទី២២ ខែវិច្ឆិកាទៅ ដោយអនុវត្តឱ្យបានហ្មត់ចត់នូវវិធានសុខាភិបាល និងតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា។

ក្នុងការចុះពិនិត្យនោះបានសង្កេតឃើញថាគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្សបានអនុវត្តតាមវិធានសុខាភិបាលបានត្រឹមត្រូវ មានការបាញ់អាល់កុល និងពាក់ម៉ាស់មុនចូលបន្ទប់សិក្សា ហើយថ្នាក់រៀនមានខ្យល់ និងពន្លឺចេញចូលល្អ។

លោកប្រធានមន្ទីរបានថ្លែងអំណរព្រះគុណចំពោះព្រះល័ក្ខមុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជានាយកសាលាដែលបានខិតខំយកចិត្តទុកដាក់ចំពោះសុខភាពរបស់ភិក្ខុ សាមណេរក្នុងវត្ត ជៀសផុតពីជំងឺកូវីដ-១៩។

លោកប្រធានបានផ្តាំផ្ញើដល់សមណសិស្សទាំងអស់សូមមេត្តាបន្តថែរក្សាសុខភាពឱ្យបានល្អ និងប្រឹងប្រែងសិក្សារៀនសូត្រដើម្បីក្លាយជាបញ្ញវន្តសង្ឃនៅថ្ងៃខាងមុខ។

អត្ថបទទាក់ទង