រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ទៅចែកជូនគ្រួសារក្រីក្រចំនួន ០៥គ្រួសារ ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។

ស្រុកកោះកុង: ថ្ងៃអាទិត្យ ៩រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿង ឧបភោគបរិភោគ ទៅចែកជូនគ្រួសារចំនួន ០៥គ្រួសារ ក្នុងនោះគ្រួសារចាស់ជរាមាន ៤គ្រួសារ និង ១គ្រួសារទៀតជាគ្រួសារមានគ្រោះថ្នាក់ចរាចរណ៍ ។ សម្រាប់គ្រួសារចាស់ជរា ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១ឡូ និងថវិកាចំនួន ១០ ០០០រៀល និង ១គ្រួសារ ដែលមានគ្រោះថ្នាក់ចរាចរណ៍ទទួលបានថវិកាចំនួន ៤៤០ ០០០ រៀល ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង