រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីចែកអំណោយដល់ប្រជាជនដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ

ថ្ងៃអាទិត្យ ៩ រោច ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
_««»»_

កោះកុង៖ លោក ហាន់ ចក់ ប្រធានការិយាល័យពាហិរសាសនា នៃមន្ទីរធម្មការ និងសាសនាខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បានចូលរួមជាអធិបតី ក្នុងពិធីចែកអំណោយដល់ប្រជាជនដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១០គីឡូក្រាម, ទឹកត្រី១ដប ទឹកស៊ីអុីវ១ដប, ប្រេងឆា១ដប, ត្រីខកំប៉ុង២កំប៉ុង, មីចំនួន៥កញ្ចប់, ស្ករស១គីឡូក្រាម, អំបិលកន្លះគីឡូ, សរុបថវិកាចំនួន៦,០០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់សប្បុរសជននៅប្រទេសសឹង្ហបូរី តាមរយ:លោក យូ សុះម៉ូស្លីមុីន ប្រធានសមគមន៍មនុស្សធម៌ដារុលអាឃីរោះកម្ពុជា។
សមាសភាពចូល
-លោក លឹម ឌី ចៅសង្កាត់ដងទង់
-លោក សូឡៃម៉ាន ម៉ាស់មូត នាយកសាលាឥស្លាមខេត្តកោះកុង
-ក្រុមគណ:ចលនាសាសនិកអុីស្លាមខេត្តកោះកុង

អត្ថបទទាក់ទង