រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយមានការផ្តួចផ្តើមដ៏ខ្ពង់ខ្ពង់របស់លោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹងនាំសាលាខេត្ត ក្នុងការចូលរួមរៀបចំសោភ័ណភាព អនាម័យបរិស្ថាន ឱ្យមានភាពស្រស់បំព្រងក្នុងបរិវេណសាលាខេត្តកោះកុងនូវជំហានទី១ មុននឹងឈានទៅរៀបចំប្រកួតប្រជែងរវាងសាលាខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់នៅទូទាំងខេត្តកោះកុងជាជំហានបន្ទាប់នៅដើមខែមករា ឆ្នាំ២០២២

រដ្ឋបាលខេត្ត នឹងរៀបចំការប្រឡងប្រណាំង "សួនច្បារស្អាត" ដែលរៀបចំ តុបតែង និងថែទាំដោយទីចាត់ការ អង្គភាព និងផ្នែកនីមួយៗចំណុះសាលាខេត្ត និងត្រូវបានបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង ក្នុងគោលបំណងបំផុសឱ្យមានការចូលរួមរៀបចំ បង្កើតនូវសួនបៃតង និងការស្រឡាញ់បរិស្ថាន ព្រមទាំងធនធានធម្មជាតិ ដែលមានស្រាប់នៅក្នុងបរិវេណសាលាខេត្តកោះកុង តាមរយៈការរៀបចំ តុបតែលម្អរ និងដាំនូវពូជផ្កា រុក្ខជាតិផ្សេងៗដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាត។

បញ្ជាក់៖ ការផុសទទួលការ Like ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នឹងបិទការទទួល Like នៅថ្ងៃទី២០ ធ្នូ ២០២១ វេលាម៉ោង ១៨ : ០០ នាទីរសៀល។

ចំពោះរូបថតសួនច្បារដែលមានការចូលចិត្តច្រើន " Like" នឹងទទួលបានរង្វាន់លើកទឹកចិត្តពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលចូលចិត្ត និងគាំទ្ររូបភាពរបស់ទីចាត់ការ អង្គភាព និងផ្នែកណាមួយនៃរូបភាពខាងលើ សូមមេត្តាចុច Like ។

សូមអរគុណ!!!

អត្ថបទទាក់ទង