លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំក្រុមការងារជំនាញការិយាល័យមធ្យមសិក្សាចំណេះទូទៅនិងប្រឡងនិងឯកឧត្តម ស្រេង ហុងអភិបាលរងនៃគណៈអភិបាលខេត្តទទួលបន្ទុកការងារអប់រំ ចូលរួមប្រជុំពីចម្ងាយ(Zoom)នៅសាលប្រជុំ(ក) ស្ដីពី យន្តការសម្របសម្រួលនិងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការប្រឡង អភិបាល អភិបាលរង រាជធានីខេត្ត ដែលទទួលកិច្ចការវិស័យអប់រំ លោក លោកស្រីស្នងការ ស្នងការរងនគរបាល លោក លោកស្រីប្រធានមន្ទីរអប់រំយុវជននិងកីឡានិងក្រុមការងារការិយាល័យការិយាល័យមធ្យមសិក្សាចំណេះទូទៅនិងប្រឡងលោក លោកស្រីប្រធានមន្ទីរសុខាភិបាលទូទាំង ២៥រាជធានី ខេត្ត សរុបអ្នកចូលរួមប្រមាណ១៥៥ នាក់។ជាលទ្ធផលនៃកិច្ចប្រជុំ៖ ១/វាស់កំដៅនិងពិនិត្យសុខភាពបេក្ខជននិងគណៈកម្មការមេប្រយោគទាំងអស់មួយថ្ងៃមុននៃដំណើរការប្រឡងគឺត្រូវធ្វើនៅថ្ងៃទី២៦ ធ្នូ ២០២១ ដោយរៀបចំជា sticker សម្រាប់បិទសម្គាល់ខ្លួនពីស្ថានភាពធម្មតាដើម្បីអាចចូលរួមក្នុងការប្រឡងនឹងដំណើរការប្រឡង២/បេក្ខជនពិនិត្យឃើញវិជ្ជមាន covid ១៩ មិនអនុញ្ញាតឲ្យប្រឡងនិងត្រូវបញ្ជូនទៅមណ្ឌលមណ្ឌលព្យាបាល ឯគណៈកម្មការមិនអនុញ្ញាតឲ្យចូលរួមក្នុងដំណើរការប្រឡង ដោយឡែកបេក្ខជនដែលជាប់ចត្តាឡីស័កត្រូវរៀបចំបន្ទប់ប្រឡងដាច់ដោយឡែក៣/អភិបាលអភិបាលរងរាជធានីខេត្តត្រូវទទួលខុសត្រូវនិងរៀបចំកងកម្លាំងសម្រាប់រក្សាសុវត្ថិភាពទាំងមុនដំណើរការរហូតដល់ចប់ដំណើរការប្រឡង ដោយគិតសុវត្ថិភាពខ្ពស់ពីថ្ងៃទី ២៥ ដល់៣១ ធ្នូ ២០២១៤/រាជធានីខេត្តត្រូវរៀបចំសេវាកម្មនានាក្នុងដែនសមត្ថកិច្ចខ្លួនមិនឲ្យមានការឡើងថ្លៃដើម្បីជួយសម្រួលដល់បេក្ខជននិងអាណាព្យាបាលព្រមទាំងគណៈមេប្រយោគក្នុងអំឡុងពេលនៃដំណើរការប្រឡង៥/រៀបចំអនុគណៈកម្មការសុខភាពចូលរួមក្នុងដំណើរការប្រឡង៦/លើកជាសំណើធ្វើRapid Test រកអង់ទីហ្សែន កូវីដ១៩ លើបេក្ខជន និងគណៈកម្មការទាំងអស់ ដាក់ជូនឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដើម្បីសម្រេច ឬលើកសំណើជូនសម្ដេចតេជោ។ (អត្ថបទដោយ៖ ហង់ សុវណ្ណ)
ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡានិងអភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមប្រជុំពីចម្ងាយស្ដីពីយន្តការសម្របសម្រួលក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១
- 767
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
លោកស្រី អ៊ុក កន្និកា អនុប្រធានក្រុមកាកបាទក្រហមកម្ពុជា ឃុំតាតៃក្រោម បានយ ចូលរួមជាមួយ លោក អ៊ុឹង បឺត សមាជិកគណៈកម្មាធិការអនុសាខកាកបាទក្រហមកម្ពុជាស្រុកកោះកុង
- 767
- ដោយ រដ្ឋបាលស្រុកកោះកុង
-
លោកស្រី អ៊ុក កន្និកា ជំទប់ទី១ បានដឹកនាំលោកស្រី សេុីត សុខុម ជាអ្នកទទួលបន្ទុកគ.ក.ន.ក និងលោក ស្រីជំនួយការឃុំ ចុះសួរសុខទុក្ខ និងថវិកាចំនួន៦០០,០០០រៀល ទៅជូនកុមារាឈ្មោះគៀរ សុវណ្ណផាត់ថាណា
- 767
- ដោយ រដ្ឋបាលស្រុកកោះកុង
-
លោក អ៊ូ ឆេឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ព្រមទាំងមានការអញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តកោះអណ្តែត ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
- 767
- ដោយ រដ្ឋបាលស្រុកកោះកុង
-
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលស្រុក ព្រមទាំងពុទ្ធបរិស័ទ បានចូលរួមពិធីចម្រើនពរព្រះបរិត្ត និងស្តាប់ការសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី១ នារដូវបុណ្យភ្ជុំបិណ្ឌ នៅវត្តចន្ទមុនីរាម ហៅវត្តអណ្ដូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
- 767
- ដោយ រដ្ឋបាលស្រុកបូទុមសាគរ
-
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបញ្ចុះកម្លាំងតាមគោលដៅ និងធ្វើការល្បាតចល័ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាបធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល។
- 767
- ដោយ រដ្ឋបាលស្រុកស្រែអំបិល
-
លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា នៅវត្តសុវណ្ណឥសី(ហៅវត្តជីផាត) នៅភូមិទឹកល្អក ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
- 767
- ដោយ ហេង គីមឆន
-
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុក បានចូលរួមពិធីឆ្លងវេនកាន់បិណ្ឌរួម និងជាថ្ងៃផ្តើមវេនបិណ្ឌ១នៅវត្តពោធិរង្សី ហៅវត្តកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
- 767
- ដោយ រដ្ឋបាលស្រុកបូទុមសាគរ
-
លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត នាំយកទេយ្យទានចូលរួមកម្មវិធីវេនកាន់បិណ្ឌ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ គ.ស.២០២៣ នៅ វត្តព្រះពុទ្ធទានារាម( ហៅវត្តខ្សាច់ស)
- 767
- ដោយ រដ្ឋបាលស្រុកស្រែអំបិល
-
លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានអញ្ជើញទូលសូមការអនុញ្ញាតពីព្រះចៅអធិការវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) ដេីម្បីស្នេីសូមទីតាំងសម្រាប់ឧបាសក ឧបាសិកា ផ្ញេីរម៉ូតូ-និងកន្លែងងចតរថយន្ត ឲ្យមានរបៀបរៀបរយល្អប្រសើរ និងធានាបានសន្តិសុខ សុវត្តិភាព ក្នុងនោះលោកក៏បានណែនាំដល់កម្លាំងប៉ុស្តិ៍ដែលប្រចាំការ នៅទីវត្តត្រូវធ្វើកិច្ចសហការជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការថែររក្សាសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
- 767
- ដោយ រដ្ឋបាលស្រុកស្រែអំបិល
-
លោកស្រី សឿ សាវី និងលោក អ៊ឹង ទូច សមាជិកក្រុមប្រឹក្សាស្រុកកោះកុង អញ្ជេីញចូលរួមកាន់បិណ្ឌ ១ នៅវត្តតេជោពោធិរាម (ហៅវត្តកោះអណ្តែត)
- 767
- ដោយ រដ្ឋបាលស្រុកកោះកុង